ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី២8 ខែមីនា ឆ្នាំ២០២៤ – ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ នៅក្នុង​ពិភពលោក បានចេញផ្សាយការសិក្សារ[1] អំពីអាកប្បកិរិយាទូទាត់របស់អតិថិជនចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញពីឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់គម្លាត និងចូលរួមដើរតាមនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅពេលដែលប្រទេសកម្ពុជាបន្តដំណើររបស់ខ្លួនក្នុងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថល នៅឆ្នាំ ២០២៣  ប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការស្ទង់មតិ ប្រមាណជា ២៣ភាគរយ បាននិយាយថា ពួកគេបានឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។ ប្រទេសកម្ពុជាបាននាំមុខគេក្នុងតំបន់ ក្នុងការប្រើសេវាធនាគារតាមអ៊ីនធើណេតសម្រាប់ការទូទាត់ (៨២ភាគរយ នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានរាយការណ៍ថាពួកគេប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណេតញឹកញាប់បំផុតសម្រាប់ការទូទាត់វិក្កយបត្រ ទិញទំនិញក្នុងហាងលក់រាយតូចៗ ទិញម្ហូបអាហារ និងចូលភោជនីយដ្ឋាន។ ក្រុមគោលដៅជំនាន់ Z នាំមុខគេ ក្នុងការប្រើប្រាស់កម្មវិធីធនគារឌីជីថលសម្រាប់ការទូទាត់វិក្កយបត្រ​ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក (មានប្រមាណជា ៧២ភាគរយ) ។ អ្នកប្រើប្រាស់ក៏បានកត់សម្គាល់ពីការកើនឡើងនៃការទទួលយកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយកការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងកំពុងពន្លឿននិងពង្រីកការទទួលយក … Continue reading ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា